សូមស្វាគមន៍ គេហទំព័រ តេជបារមីវិហារសួគ៌ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក នីសុផាន់ណា ទីស្នាក់ការកណ្តល: ទីស្នាក់ការ ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល /ទំនាក់ទំនង Tele: 016 428 912 ។


 

សូមស្វាគមន៍ គេហទំព័រ តេជបារមីវិហារសួគ៌ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក នីសុផាន់ណា ទីស្នាក់ការកណ្តល: ទីស្នាក់ការ ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល /ទំនាក់ទំនង Tele: 016 428 912 ។

Tuesday 30 November 2021

ប្រមុខរាជរដ្ឋាភិបាល អបអរសាទរខួប៥ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ :ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរខួប៥ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១) នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។

នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១) កាលពី ៥ឆ្នាំមុន នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។ សម្ដេចតេជោបន្កថា “ ចាប៉ីដងវែង “ ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សាអស់រយៈពេលដ៏យូរលង់ណាស់មកហើយ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ សម្តេចតេជោក៏សូមឱ្យកូនខ្មែរគ្រប់រូប ត្រូវចេះស្រឡាញ់ និង ចូលរួមថែរក្សា ការពារ នូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល៕ ដោយជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល

Tuesday 23 November 2021

នាវាចម្បាំងបំពាក់មីស៊ីលរបស់អាមេរិក ចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាថ្មីម្តងទៀតហើយ

ចំនួនអ្នកទស្សនា: Views

 (តៃប៉ិ)៖ នាវាចម្បាំងអាមេរិកនៅថ្ងៃអង្គារនេះ ត្រូវបានគេរាយការណ៍ថា បានចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ជាថ្មីម្តងទៀត ខណៈសកម្មភាពបែបនេះ តែងតែត្រូវបានទីក្រុងប៉េកាំងថ្កោលទោស និងចាត់ទុកថា ជាការបង្កើនភាពតានតឹងក្នុងតំបន់ទាំងមូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

នាវាចម្បាំង-កម្ទេចមីស៊ីលរបស់សហរដ្ឋអាមេរិកមួយគ្រឿង ដែលស្ថិតក្នុងលំដាប់ថ្នាក់ អាលីច ប៊ឺក (Arleigh Burke) ឈ្មោះ ម៉ៃលៀស (Milius) ត្រូវបានបញ្ជាឲ្យចល័តក្នុងដែនទឹកអន្តរជាតិ ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ខណៈសហរដ្ឋអាមេរិកតែងតែអះអាងថា ទង្វើរបស់ខ្លួនបែបនេះ គឺស្របតាមច្បាប់អន្តរជាតិ។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការចល័តនាវា ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសេរីភាព និងការបើកចំហនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យោធាសហរដ្ឋអាមេរិកតែងតែធ្វើការហោះហើរ (យន្តហោះ), ចល័ត (នាវា) និងបើកប្រតិបត្តិការនៅគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត»។

គួរបញ្ជាក់ថា ភ្លាមៗគេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយ ពីសំណាក់ទីក្រុងប៉េកាំងនៅឡើយទេ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃតុលាកន្លងទៅថ្មីៗនេះ ប្រទេសចិនបានប្រកាសថ្កោលទោសសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចំពោះការចល័តនាវាចម្បាំងរៀងៗខ្លួន ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់។ ប្រទេសចិនបានហៅទង្វើបែបនេះថា «ជាការគំរាមកំហែងដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់»៕


Thursday 18 November 2021

អភិបាលរាជធានីភ្នំពេញ រម្លឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្ដទុកដាក់ និងកុំ​ ភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូកនេះ

ចំនួនអ្នកទស្សនា: Views

    

ភ្នំពេញ :ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានផ្ញើសារក្រើនរម្លឹក​ដល់បងប្អូន ប្រជា​ពល​រដ្ឋ ដែលធ្វើដំណើរកម្សាន្ត ឬជួបជុំគ្នានាឱកាសថ្ងៃឈប់សម្រាក ក្នុងឱកាសព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ សូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំប្រហែសភ្លេចការពារខ្លួន ពីជំងឺកូវីដ-១៩ ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ បង្កើនការ ប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ និងគោរពទៅតាមវិធាន របស់ ក្រសួង​សុខាភិបាល ក្នុងឱកាសថ្ងៃឈប់សម្រាក ដោយប្រកាន់ភ្ជាប់នូវវិធានការ​របស់ក្រសួង​សុខាភិបាល និងកុំភ្លេច ៣ កុំ ៣ ការពារ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ត្បិតឆ្នាំនេះ​ទោះបីជារាជរដ្ឋាភិបាលមិនបានធ្វើសកម្មភាពរៀបចំព្រះរាជពិធីបុណ្យអុំទូក និងការប្រណាំង​ទូក​ក្ដី តែប្រមុខរាជរដ្ឋាភិបាល នៅតែអនុញ្ញាត ឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ - កម្មការិនី បានឈប់សម្រាក ដើរកម្សាន្ត ជាធម្មតា។ លោកបានបន្ដថា ដូច្នេះ រាល់ការជួបជុំ បងប្អូននៅ តាមផ្ទះ ឬធ្វើដំណើរ កម្សាន្ត ទៅកាន់ ទីណាក៏ដោយ គឺត្រូវចងចាំ និងអនុវត្តន៍ ជាដាច់ខាតនូវ វិធានការ ៣ កុំ ៣ ការពារ ។

​សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាល​​រាជធានីភ្នំពេញបានដឹកនាំប្រជុំគណ:បញ្ជាការឯកភាព ទូទាំងរាជធានីភ្នំពេញ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ដែលបានចេញបញ្ជា ឱ្យ​កម្លាំង​សមត្ថកិច្ច និងអាជ្ញាធរគ្រប់ខណ្ឌទាំង១៤ រក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និង​ការពង្រឹងឱ្យបានខ្ជាប់ខ្ជួនវិធានរបស់ក្រសួងសុខាភិបាល ក្នុងឱកាសឈប់សម្រាកព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕


Wednesday 17 November 2021

កងពលតូចថ្មើរជើងលេខ៥១ ទទួលបានអាវរងាអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចំនួនអ្នកទស្សនា: Views

  បន្ទាយមានជ័យ :ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១

នាយទាហានពលទាហានចំណុះកង ពលតូចថ្មើរជើងលេខ៥១ បានទទួលអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកទៅប្រើប្រាស់ដណ្តប់កាយនារដូវរងានេះ ក្នុងភារកិច្ចការពារ បូរណភាពទឹកដីនៃយើង។

អាវរងាដែលជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បាននាំយកទៅចែកជូន ដល់ដៃកងកម្លាំង ត្រៀមអន្តរាគមន៍នៅនឹងកន្លែង និងកងកម្លាំងជួរមុខនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៥១ កាលពីរសៀលថ្ងៃ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលបានឱ្យដឹងថា បន្ទាប់ពីអាវរងាបានមក ដល់កងពល តាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំ អូន មេបញ្ជាការយោធ ភូមិភាគទី៥ បានឱ្យក្រុមការងាររៀបចំប្រគល់អាវរងាទាំងនោះ ទៅគ្រប់ អង្គភាពដើម្បីឱ្យកង ទ័ព ដែលនៅឈរជើងជួរមុខបានប្រើប្រាស់ទាន់ពេលវេលានោះ។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ តាំងនាមឱ្យកងទ័ពកងពលតូចថ្មើរជើងលេខ៥១ សូមថ្លែង គោរពអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក"សន្តិភាព" និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង គោក ដែលតែងតែគិតគូរពីបញ្ហាសុខទុក្ខ ការរស់នៅរបស់កងទ័ព និងកងកម្លាំងឈរជើងនៅ តាមខ្សែបន្ទាត់ព្រំដែនគ្រប់ពេលវេលា ដែលជានិច្ចកាលនៅរដូវរងាចូលមកដល់នោះ បាន ឧបត្ថម្ភអាវរងា នៅរដូវវស្សាឧបត្ថម្ភអាវភ្លៀង និងថវិកា ឬសម្ភារផ្សេងៗទៀត ដោយអំណោយ ទាំងនោះ ត្រូវបានបញ្ជូនដល់ដៃកងកម្លាំងរបស់យើងគ្រប់អង្គភាពទាំងអស់ បានទាន់ពេល វេលា ដោយមិនមានការខ្វះខាតនោះទេ។

នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានក្រើនរម្លឹកដល់កងកម្លាំង ទាំងអស់គប្បីត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយត្រូវបង្កើនការអនុវត្តនូវ វិធានការ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនទើបចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ និងជំងឺរាត ត្បាតផ្សេងៗទៀត ៕

ដោយឈុន សារ៉ាត 

Tuesday 16 November 2021

ឯកឧត្តម ឃួង ស្រេង បានជំរុញកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ រក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនវិធានរបស់ក្រសួងសុខាភិបាល ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូកឆ្នាំនេះ

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ :ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងការអនុវត្តវិធាន ៣កុំនិង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ។

ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) នៅរសៀលថ្ងៃ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពោលគឺនៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខនេះ ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក អកអំបុក សំពះព្រះខែនឹងឈានមកដល់ ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវរក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរពីខេត្តមកលេងកម្សាន្តនៅរាជធានីភ្នំពេញ ។ ពិសេសត្រូវបង្កើត ឱ្យមានការប្រចាំការទាំងសមត្ថកិច្ច ទាំងអាជ្ញាធរខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធមួយចំនួន។

ឯកឧត្តម បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវមានកម្លាំងប្រចាំការដើម្បីទទួលពាក្យបណ្ដឹងពីបងប្អូនប្រជាពលរដ្ឋ។ បើមិនមានអ្នកប្រចាំការ ដើម្បីទទួលពាក្យបណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋទេ រដ្ឋបាលរាជធានីភ្នំពេញ មិនអាចទទួលយកបានទេ។ ឯកឧត្តម មានប្រសាសន៍ថា បញ្ហាជំងឺកូវីដ-១៩មកដល់បច្ចុប្បន្ននេះ ស្ថានភាពបានធូរស្រាលមួយកម្រិតធំហើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវតែបន្តការយកចិត្តទុកដាក់ ឱ្យខ្លាំងក្លា ពោលគឺត្រូវបន្តការផ្សព្វផ្សាយ ការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តន៍ឱ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យយកចិត្តទុកដាក់ទៅលើការផ្ដល់សេវា ចាក់វ៉ាក់សាំងជូនកុមារអាយុ ៥ឆ្នាំ ដោយគិតមកដល់ពេលនេះ កុមារមានអាយុ៥ឆ្នាំ ទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ បានចំនួនជាង៣ម៉ឺននាក់ហើយ ក្នុងចំណោមកុមារអាយុ៥ឆ្នាំដែលត្រូវទទួលការចាក់វ៉ាក់សាំងទាំងអស់ នៅក្នុងរាជធានីភ្នំពេញចំនួន ៤៩ ៨៤៣នាក់។

ឯកឧត្តម ឃួង ស្រេង បានណែនាំអាជ្ញាធរឱ្យយកចិត្តទុកដាក់លើការជំរុញបងប្អូនប្រជាពរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញផងដែរ ពោលគឺ បើបងប្អូនប្រជាពលរដ្ឋដែលមិនអាចទទួលការចាក់វ៉ាក់សាំងបាន ដោយសារបញ្ហា ពិការភាព ជាដើមនោះ ក្រុមគ្រូពេទ្យត្រូវទៅចាក់វ៉ាក់សាំងជូនពួកគាត់ដល់ផ្ទះតែម្តង។

ឯកឧត្តម ឃួង ស្រេង នៅបានជំរុញឱ្យក្រុមសមត្ថកិច្ច ដូចជា អាជ្ញាធរមូលដ្ឋានត្រូវចុះល្បាតជាប្រចាំ ដើម្បីតាមដានរាល់សកម្មភាព ការលួចបើកខារ៉ាអូខេ ក្លិបកម្សាន្ត និងរង្គសាល ហើយចំពោះទីតាំងដែលបានអនុញ្ញាត ដូចជា ភោជនីយដ្ឋានទីតាំងហូបចុកមួយចំនួន ក៏ត្រូវតែចុះពិនិត្យមើលផងដែរ ថាតើពួកគាត់បានអនុវត្តន៍នូវវិធានរបស់ក្រសួងសុខាភិបាលដែរឬទេ ?៕

ដោយសួស សំរិត

Saturday 13 November 2021

ក្រសួងសេដ្ឋកិច្ច ធ្វើបទបង្ហាញអំពីគោលដៅ និងផែនការសកម្មភាពសម្រាប់ការរៀបចំផែន ការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ចំនួនអ្នកទស្សនា: Views


 ព្រះសីហនុ: ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១

អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើបទបង្ហាញអំពី គោល ដៅ និងផែនការសកម្មភាពសម្រាប់ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។   កិច្ចប្រជុំនេះ បានធ្វើឡើងកាលពី រសៀល ថ្ងៃសុក្រ ៨កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ និងលោក ជា កុកហុង អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងជា នាយក គម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video  Zoom Meeting ដែលមានការចូលរួមរបស់រដ្ឋបាលក្រុង ស្រុកទាំង៥ ។   

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបង្ហាញការគាំទ្រចំពោះការ រៀប ចំផែនការមេ ដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការអភិវឌ្ឍប្រកបដោយចីរភាព ពិសេសការ វិនិ យោគលើគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការរៀបចំផែនការមេ គឺជាផែន ការយុទ្ធសាស្ត្រ ដែលជាចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ គន្លឹះ សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាទីក្រុងដ៏ល្បី ប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត (Smart Technology) តំបន់ប្រកបដោយបរិស្ថានបៃតង ដែលជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បី សម្រេចគោល បំណងនេះ។ ឯកឧត្ដមបានបន្ថែមថា “យើងត្រូវរួមគ្នាបញ្ចូលកិច្ចការសំខាន់ៗដូ ចជាការវាយតម្លៃ លើ ស្ថានភាពភូមិសាស្ត្រ បង្កើតក្របខ័ណ្ឌកំណត់ទីតាំងតំបន់ និងការដាក់ចេញនូវផែនការ សកម្ម ភាព ក្នុងការអនុវត្តទៅតាមដំណាក់កាលនីមួយៗប្រកបដោយស្ថិរភាព”។

លោក ជា កុកហុង អគ្គនាយករងនៃអគ្គនាយកដ្ឋាន និងជានាយកគម្រោងនៃក្រសួង សេដ្ឋកិច្ច បានឱ្យដឹងថា គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវបាន កំណត់ ជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់ស្នាក់នៅ និងតំបន់ទេសចរណ៍ ។ល។ ដើម្បី ធ្វើឱ្យមានការទាក់ទាញបន្ថែមទៀតនូវវិនិយោគិនតាមវិស័យនីមួយៗ ដើម្បីធានា ឱ្យខេត្ត ព្រះ សីហនុ ទទួលបាននូវសក្តានុពលប្រកបដោយចីរភាពមិនមានបញ្ហាប្រឈមពីហានិភ័យ ដែល ត្រូវរៀបចំផែនការមេ កំណត់ជាតំបន់ៗ  ពិសេសការរៀបចំប្លង់ដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ដែលជាដំណើរការគាំទ្រដល់វិស័យសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀត ក្នុងការអភិវឌ្ឍ ប្រែ ក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ៕


Thursday 11 November 2021

អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែតុលា

ចំនួនអ្នកទស្សនា: Views



កណ្តាល :ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែតុលា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត មេបញ្ជា ការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះបានផ្សព្វផ្សាយលិខិតលេខ ៨១២២ សហវ/អទច ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីសំណើសុំរៀបចំដាក់ឱ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២២ តាមនីតិវិធីដេញថ្លៃជាសាធារណៈ និងជំរុញការប្រមូលចំណូល បង់ចូលថវិការាជធានី ខេត្ត។ ផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង លិខិតលេខ ១៧៦ ប្រក.សក.ដជគ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់ប័ណ្ណបើកបរ។ ផ្សព្វផ្សាយប្រកាសអន្តរក្រសួង លិខិតលេខ ៥០០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តន៍គោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងថវិកា និងធនធាន សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង លិខិតលេខ ៥២៥ សហវ.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ស្តីពីការកែសម្រួល និង កំណត់គោលរបបឧបត្ថម្ភ សម្រាប់លើកទឹកចិត្តក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ផ្សព្វផ្សាយអនុក្រឹត្យ លេខ ១៦៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ ស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាល ផ្លាស់ប្តូរទិន្នន័យកម្ពុជា ។ ផ្សព្វផ្សាយ លិខិតលេខ ១៨៥០ សជណ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត។ ផ្សព្វផ្សាយ អនុក្រឹត្យលេខ ៨០១២ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីក្រមសីលធម៌មន្ដ្រីមានសមត្ថកិច្ច ក្នុងការសិក្សា ការរៀបចំការអនុវត្ត និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ។

ក្រៅពីនេះកិច្ចប្រជុំនូវមានរបៀបវារៈសំខាន់ៗចំនួន៤ផ្សេងទៀតដែល ទី១-ពិនិត្យ និង ពិភាក្សា សេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។ ទី២-ពិនិត្យ និងពិភាក្សា សេចក្តីព្រាងរបាយការណ៍សង្ខេប ស្តីពីសកម្មភាពការងារដែលជាសមិទ្ធផលសំខាន់ៗ សម្រេចបានក្នុងរយៈពេល ៥ឆ្នាំ (២០១៧ ដល់ ២០២១) របស់រដ្ឋបាលខេត្តកណ្តាល។ ទី៣-ពិនិត្យ និងពិភាក្សាសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្ត សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១។ ទី៤-បញ្ហាផ្សេងៗ និង មតិបូកសរុបបិទអង្គប្រជុំ ៕


Wednesday 10 November 2021

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងកំណើតកងយោ ធពលខេមរភូមិន្ទ ឆ្នាំ២០២១

ចំនួនអ្នកទស្សនា: Views


ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីសម្ដែងនូវទឹកចិត្តសោមន្សរីករាយ អបអរសារទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាថ្ងៃទី៩ វិច្ឆិកា ១៩៥៣ នូវឯករាជ្យជាតិពេញបរិបូរណ៍ ក្រោមព្រះរាជបូជនីយកិច្ចទាមទាឯករាជ្យជាតិដ៏ឧត្តុងឧត្តម នៃព្រះករុណាព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ថ្ងៃនេះរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ ។

អង្គពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រ នេះបានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពវិញខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាល ក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងទាំងបី ក្រុង ស្រុក មេឃុំ ចៅសង្កាត់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម លោកគ្រូអ្នកគ្រូ សិស្ស និសិត្ស ក្នុងខេត្ត សរុបប្រមាណជិត ៤០០ នាក់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង សម្រួលផ្សាយដោយ៖ ធូ កុសល


នាយករដ្ឋមន្ត្រីកម្ពុជា និងស្លូវេនី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ :សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Janez Jansa នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ានី និងជាប្រធានប្តូរវេនសហភាពអឺរ៉ុប ក៏ដូចជាអ្នកសម្របសម្រួលអាស៊ីអឺរ៉ុប និងអាស៊ានផងដែរនោះ តាមប្រព័ន្ធវីដេអូ នាល្ងាចថ្ងៃអង្គារ៍ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងថា ក្នុងជំនួបនេះ ក្នុងក្របខណ្ឌទ្វេភាគី សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម Janez Jansa បានឯកភាពគ្នា ក្នុងការពង្រឹង ពង្រីក និងកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ រួមមានវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យសុខាភិបាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរផង ដើម្បីជំរុញការងារនេះឱ្យទទួលបានជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពគ្នាប្រគល់ការងារជូនក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិនិត្យ និងសហការគ្នា ធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការសម្រាប់អ្នកការទូត និងសម្រាប់អ្នកធ្វើដំណើរផ្លូវការរវាងប្រទេសទាំងពីរ។

ក្នុងក្របខណ្ឌពហុភាគី ក្នុងនាមជាប្រធានអាស៊ាន និងប្រធានប្ដូរវេននៃសហភាពអឺរ៉ុប សម្ដេចតេជោ និង ឯកឧត្តម Janez Jansa បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជំរុញកិច្ចចរចាពាណិជ្ជកម្មសេរីអាស៊ាន និងអឺរ៉ុប និងសហការធ្វើយ៉ាងណាឱ្យដំណើរការកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ទទួលបានជោគជ័យ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម Janez Jansa ក៏បានគោរពអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីទៅធ្វើទស្សនកិច្ចនៅប្រទេសស្លូវានី ហើយសម្ដេចក៏បានទទួលយកនូវការអញ្ជើញនេះ ហើយសម្តេចបានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីស្លូវេនីថា សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសស្លូវ៉ានីនៅដើមឆ្នាំក្រោយផងដែរ៕

ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល

Tuesday 9 November 2021

រដ្ឋបាលខេត្តកណ្ដាល ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ជិកា

ចំនួនអ្នកទស្សនា: Views

  

កណ្ដាល :ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១) ដោយមានការនិមន្ត និងចូលរួមពីថ្នាក់ដឹកនាំក្នុងខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្ត។

រូបថត: AKP-កណ្តាល


ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ(៩.១១.១៩៥៣ - ៩.១១.២០២១)ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន ! !

ចំនួនអ្នកទស្សនា: Views


កំពត៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក  ឆ្នាំឆ្លូវ ត្រីស័ក ព-សៈ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា  ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពតបានប្រារព្ធនូវពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ និងជាទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ  ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។ 


ក្នុងពិធីនោះមានមន្ត្រីរាជការនៅជុំវិញខេត្ត និងកងកម្លាំងទាំងបីស្ថាប័នបានចូលរួម ពិសេសកងកម្លាំងទាំងនោះបានមកជួយការពារសណ្តាប់ធ្នាប់ជូនអង្គពិធីផងដែរ។ 


នៅខណៈនោះបន្ទាប់ពីការអានសន្ទរកថា និងអានរបៀបវារៈនៃអង្គពិធីរបស់មន្ត្រីសាលាខេត្តរួចមកឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតក៏បានមតិសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទីនោះដែលទាក់ទងទៅនឹងខ្លឹមសារនៃថ្ងៃ៩ វិច្ឆិកា និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទយ៉ាងសោមនស្សរីករាយបំផុត។ 


ពោលគឺឯកឧត្តមបានមានប្រសាសន៍ថា ប្រជាជាតិខ្មែរទាំងអស់បានរួចផុតពីនឹមត្រួតត្រារបស់បារាំងគឺដោយសារស្នាមព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់អតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលព្រះអង្គបានទាមទារឯករាជ្យជូនមាតុប្រទេសខ្មែរពីអាណានិគមបារាំងនៅថ្ងៃ ៩ វិច្ឆិកាឆ្នាំ១៩៥៣ នេះឯង។ 


ហើយឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣នេះហើយក៏ជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទផងដែរ ដូច្នេះកូនខ្មែរគ្រប់រូបគួរតែចងចាំ និងកោតសរសើរពីវីរភាពរបស់ព្រះបាទអតីតវីរក្សត្ររបស់យើងគឺព្រះបាទ នរោត្តម សីហនុ នេះហើយ។ 


លើសពីនេះទៅទៀតឯកឧត្តមបានលើកឡើងផងដែរ អំពីស្នាមព្រះហស្ថរបស់ព្រះអង្គដែលបានដឹកនាំនាវាកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ នៅក្នុងសម័យសង្គមរាស្ត្រនិយម។ 


ក្នុងនោះដែរឯកឧត្តមបានមានប្រសាសន៍ថា សម័យបច្ចុប្បន្នក៏មិនខុសអ្វីទៅនឹងសម័យសង្គមរាស្ត្រនិយមដែរ ពោលគឺប្រជាពលរដ្ឋរស់នៅដោយសុខសាន្តក្រោមម្លប់សន្តិភាព ពោលគឺមិនមានសង្គ្រាមរ៉ាំរ៉ៃទៀតឡើយ ដោយសារតែប្រមុខដឹកនាំកម្ពុជាដ៏ឈ្លាសវៃប្រកបដោយសីលធម៌ និងគុណធម៌គឺសម្តេចតេជោ ហ៊ុន សែន នេះឯងដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ខខ្មែរ៕

ដោយៈ នាក់ អ៊ួន