ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

រាជរដ្ឋាភិបាលដោះស្រាយផ្តល់ដី២ហិចតាក្នុង១គ្រួសារដល់ពលរដ្ឋចំនួន២៥៥នៅខេត្តកោះកុង

ដោយ :www.dechesbarameynews.com

កោះកុង៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ បានផ្តល់សំណង ដល់ប្រជាពលរដ្ឋចំនួន២៥៥គ្រួសារដែលរងផលប៉ះពាល់រវាងក្រុមហ៊ុនញូញៀន ដោយទទួលបានជាដីចំនួន២ហិចតាក្នុង១គ្រួសារ។

ការសំណងជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅពេលនេះធ្វើឡើងក្រោមការសម្របសម្រួលដោះស្រាយដោឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងរដ្ឋបាលស្រុកបូទុមសាគរ ស្រុកគិរីសាគរ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាអ្នកនាំពាក្យខេត្ត ឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះថា នេះជាដំណើរការប្រព្រឹត្តតាមយន្តការដោះស្រាយដំបូងចំពោះប្រជាពលរដ្ឋចំនួន២៥៥គ្រួសារ គ្រាដែលពួកគាត់ចាត់ទុកថាក្រុមពលរដ្ឋប្រភេទទី២ រស់នៅក្រៅមូលដ្ឋាន(ខុសភូមិ ខុសឃុំ) ដោយមកចុះកិច្ចសន្យាទទួលយកសំណង។

លោកអភិបាលរងខេត្ត ពន្យល់បន្ថែមថា ក្រៅតែពីការដោះស្រាយក្រុមពលរដ្ឋប្រភេទទី២នេះរួចរាល់ហើយនោះ គឺនឹងឆាប់ឆ្នោតដោះស្រាយបន្តទៀតតាមប្រជាពលរដ្ឋក្រុមប្រភេទទី១ ប្រភេទទី៣ និងប្រភេទទី៤។ ដូច្នេះលោករំពឹងថា អ្វីដែលជាវិវាទរវាងពលរដ្ឋ និងក្រុមហ៊ុន ញូ ញៀន បញ្ចប់ដាច់ស្រេចជាស្ថាពរហើយ តាមរយៈមកធ្វើជាលំនៅដ្ឋានរស់នៅ ឬបង្កបង្កើនផលដំណាំកសិកម្ម។

លោក ស៊ុ នុយ អាយុ៦០ឆ្នាំ និងអ្នកមីង គី អួយ រស់នៅឃុំថ្មស តំណាងពលរដ្ឋចំនួន២៥៥គ្រួសារ ក៏បានបង្ហាញក្តីសប្បាយរីករាយជាខ្លាំងពេលដឹងថាបានទទួលការដោះស្រាយពីរាជរដ្ឋាភិបាលជាដីចំនួន២ហិចតានេះ។ ការព្រមព្រៀងយកសំណងនេះ តាមរយៈចាប់ឆ្នោតជ្រើសរើសក្បាលដី និងចុះកិច្ចសន្យាជាមួយអាជ្ញាធរមន្រ្តីជំនាញ។

តំណាងពលរដ្ឋខាងលើ បញ្ជាក់ទៀតថា ពួកគាត់រង់ចាំដំណោះស្រាយអស់ពេលជិត១២ឆ្នាំទៅហើយ ពោលគឺទើបតែមានដំណឹងល្អនៅថ្ងៃនេះ ហើយអាចថាជាកាបូដ៏ពិសេសសម្រាប់ថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌផងដែរ។ ចំពោះដែលបាន ពួកគាត់នឹងសង់លំនៅដ្ឋានរស់នៅ ឬចែកកេរ្តិ៍ដំណែលដល់កូនចៅធ្វើកសិកម្មដើម្បីចិញ្ចឹមជីវិត។

ទន្ទឹមនោះ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយដោះស្រាយផលប៉ះពាល់វិវាទនៅខេត្តកោះកុង ក៏អះអាងដែរថា តាមប្រសាសន៍ណែនាំរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី ខេត្តនេះ នឹងត្រៀមទទួលបានមន្ទីរពេទ្យលំដាប់ថ្នាក់ជាតិសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ១៩មួយថ្មីដែលបើកការដ្ឋានស្ថាបនានៅអំឡុងខែតុលានេះ។

ឯកឧត្តម ទេព ធន លើកឡើងថា មន្ទីរពេទ្យថ្នាក់ជាតិព្យាបាលជំងឺកូវីដ សង់ឡើងគឺនៅក្នុងភូមិសាស្រ្តក្នុងតំបន់ដោះស្រាយលើផ្ទៃដីទំហំប្រមាណ១០ហិចតា ដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកោះកុង សម្រួលផ្សាយដោយ៖ dara


No comments