ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

កម្លាំងចម្រុះខេត្តក្រចេះ ចុះបង្ក្រាបទីតាំងខារ៉ាអូខេ «អាហារដ្ឋាន និង KTV ពេញចិត្ត» ឃាត់ខ្លួនមនុស្ស២១នាក់ ដែលបំពានវិធានការសុខាភិបាល

ដោយ :www.dechesbarameynews.com

(ក្រចេះ)៖ គណៈបញ្ជាការឯកភាពក្រុងក្រចេះ សហការជាមួយកម្លាំងនគរបាលខេត្តក្រចេះ ដឹកនាំសម្រួលនីតិវិធីដោយលោក អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេ មួយកន្លែង ដែលមានយីហោ «អាហារដ្ឋាន និង KTV ពេញចិត្ត» ដែលបើកអាជីវកម្មល្មើសនឹងវិធានការរដ្ឋបាល ដោយឃាត់ខ្លួនមនុស្ស ប្រុសស្រីចំនួន២១នាក់។

ប្រតិបត្តការនេះបានធ្វើឡើងនៅវេលារំលងអាធ្រា្រតឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ។

យោងតាមរបាយការណ៍រដ្ឋបាលក្រុងក្រចេះ បានបញ្ជាក់ថា ក្នុងប្រ្តិបត្តការនោះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន២១នាក់ ក្នុងនោះស្រ្តីចំនួន៧នាក់។

ដោយដក់ហួតវត្ថុតាងរួមមាន៖ ម៉ូតចំនួន១០គ្រឿង, ទូរស័ព្វចំនួន២៣គ្រឿង, ក្បាល DVR ចំនួន២គ្រឿង, ខ្សែ HDMI ចំនួន ២ខ្សែ, និងទូរទស្សន៍ (ម៉ូនីទ័រ) ចំនួន១គ្រឿង។

បច្ចប្បន្ន មនុស្សចំនួន២១នាក់ និងវត្ថុតាងខាងលើកំពុងឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធីច្បាប់៕


No comments