សូមស្វាគមន៍ គេហទំព័រ តេជបារមីវិហារសួគ៌ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក នីសុផាន់ណា ទីស្នាក់ការកណ្តល: ទីស្នាក់ការ ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល /ទំនាក់ទំនង Tele: 016 428 912 ។


 

សូមស្វាគមន៍ គេហទំព័រ តេជបារមីវិហារសួគ៌ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក នីសុផាន់ណា ទីស្នាក់ការកណ្តល: ទីស្នាក់ការ ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល /ទំនាក់ទំនង Tele: 016 428 912 ។

Saturday 22 April 2023

សម្តេច ម៉ែន សំអន ផ្តល់អនុសាសន៍៤ចំណុច ដល់គ្រូបង្វឹក គ្រូជំនួយជានារី និងកីឡាការិនី ដើម្បីយកជ័យជម្នះក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយជានារី និងកីឡាការិនីជម្រើសជាតិ កម្ពុជាចំនួន ៣៦៨នាក់ ដែលនឹងត្រូវចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ពិធីសំណេះសំណាលនេះ បានធ្វើឡើងនារសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកសមាជិកា អង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខគ្រប់បែបយ៉ាង។

សម្តេចបានថ្លែងថា «ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយប្រទេស ដែលរាំរ៉ៃដោយសារសង្គ្រាម មកជាប្រទេស មានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព។ ទន្ទឹមនឹងនោះផងដែរ វិស័យកីឡាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ កន្លងមកកីឡាករ-កីឡាការរិនីយើង បានដណ្តើមយកនូវមេដាយជាច្រើន ជូនជាតិមាតុប្រទេសវិញ និងបានធ្វើឱ្យយើងមានឈ្មោះ បោះសម្លេងនៅក្នុងតំបន់ និងពិភពលោក»។

ចំណែកឯគោលបំណងនៃការរៀបចំពិធីនេះ គឺដើម្បីលើកទឹកចិត្តបន្ថែមទៀត ដល់កីឡាការិនី ឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ កសាងឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួត ដោយឈរលើស្មារតីសាមគ្គី ភាពជាតិ និងអន្តរជាតិ ដើម្បីដណ្តើមជោគជ័យ និងកិត្តិយស ជូនប្រទេសជាតិ។

ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងត្រូវប្រារព្ធពិធីបើក នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលនឹងចាប់ផ្តើមពី ថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងជាមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើលោក លោកស្រីជាគ្រូបង្វឹក គ្រូជំនួយជានារី និងក្មួយៗកីឡាការិនីជម្រើសជាតិទាំងអស់ នូវចំណុចមួយចំនួន ដូចខាងក្រោម៖

*ទី១៖ កីឡាការិនីទាំងអស់ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ គោរពលក្ខខណ្ឌប្រកួត និងមិនត្រូវប្រើប្រាស់សារធាតុប៉ូវកម្លាំង និងទង្វើមិនគប្បីមួយចំនួន ដែលនាំឱ្យប៉ះពាល់ សេចក្តីថ្លៃថ្នូររបស់ជាតិ ព្រោះសេចក្តីថ្លៃថ្នូររបស់ជាតិ ពិតជាសំខាន់ណាស់។

*ទី២៖ សូមគ្រូបង្វឹក និងគ្រូជំនួយ ខិតខំបង្វឹក និងផ្តល់បច្ចេកទេស ក្នុងការប្រកួតទៅដល់កីឡាការិនីទាំងអស់ និងផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត ដល់កីឡាការិនីទាំងអស់ឲ្យយកចិត្តទុកដាក់ហ្វឹកហាត់ និងការប្រកួត។

*ទី៣៖ កីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់ គោរពវិន័យ មានសាមគ្គីភាពផ្ទៃក្នុង និងមានសាមគ្គី ភាពល្អជាមួយកីឡាករ-កីឡាការិនីបរទេសទាំងអស់ ដែលមកចូលរួមប្រកួត និងត្រូវរក្សាឲ្យបាននូវក្រមសីលធម៌ ក្នុងការប្រកួត

*ទី៤៖ សូមទាំងអស់គ្នារក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់យើង។

សូមបញ្ជាក់ថា កីឡាសម្រាប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) មានចំនួន៣៧ប្រភេទកីឡា និងមានកីឡាករ កីឡារិនី ចំនួន១២៤០៤នាក់ នៃប្រតិភូកីឡា ដែលបានចុះឈ្មោះក្នុងបញ្ជី។ ដោយឡែកសម្រាប់កម្ពុជា មាន៤២សម្ព័ន្ធកីឡា៕

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ និងជូនពរសាសនិកខ្មែរឥស្លាម ដែលបញ្ចប់ពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ និងរីករាយថ្ងៃបុណ្យរ៉យ៉ាហ៊្វីទ្រី

ចំនួនអ្នកទស្សនា: Views

  (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរ និងជូនពរជ័យដល់សាសនិកខ្មែរឥស្លាមក្នុង និងក្រៅប្រទេស រួមទាំងសាសនិកឥស្លាមទូទាំងសកលលោក ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ និងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

«ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជាក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤៤ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។

ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ដោយជោគជ័យ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ សេចក្តីសម្រេច សារាចរណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបងប្អូនខ្មែរឥស្លាមបានអនុវត្តតាមការណែនាំរបស់ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាផងដែរ ដែលយើងទទួលបានជោគជ័យដ៏ធំធេងសម្រាប់ជាតិយើង។

ទោះបីយេីងទទួលបានជោគជ័យសមរភូមិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហេីយរាជរដ្ឋាភិបាលទើបបានសម្រេចលើកលែងនូវកាតព្វកិច្ចមួយចំនួនបន្ថែមទៀត ពិសេសការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ធ្វេីតេស្តរហ័ស សម្រាប់ការជួបជុំក៏ដោយ ក៏ខ្ញុំសូមអំពាវនាវដល់បងប្អូនសុំបន្តលើកកម្ពស់ការប្រុងប្រយ័ត្នអនុវត្ត ការពារ រក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនដើម្បីបងប្អូន គ្រួសារបងប្អូន និងជាតិរបស់យើងឲ្យបានគ្រប់ៗគ្នា»។

សូមជម្រាបថា ការបួសរបស់សាសនាអ៉ីស្លាម មានរយ:ពេល១ខែ ដែលតម្រូវដល់ជនគ្រប់អាយុ គ្រប់លក្ខខណ្ឌទើបអាចបួសបាន ហើយលើកលែងចំពោះជនដែលមិនទាន់គ្រប់លក្ខខណ្ឌជនមានជំងឺ ចាស់ជរា ស្ត្រីមានផ្ទៃពោះ ស្ត្រីមករដូវ អ្នកធ្វើដំណើរជាដើម។

ការបួសនេះមិនមែនជាការធ្វើបាបខ្លួនឯងនោះ ពោលគឺជាការសមាធិសតិអារម្មណ៍ដ៏វិសេសបំផុត ឲ្យចេះស្គាល់ពីទុក្ខលំបាកអត់ឃ្លានរបស់អ្នកក្រ ឲ្យចេះស្រលាញ់ និងជួយអ្នកក្រជាដើម៕

Friday 21 April 2023

ថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់​ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់​ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានបរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។

ថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់​ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ដែលមានលេខគណនីដូចខាងក្រោម៖

* ប្រាក់រៀល៖ 100004348127

* ប្រាក់ដុល្លារអាមេរិក៖ 300001709996

ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)៖

* គណនីឈ្មោះ៖ PUM CHANTINIE AND MEN NEARY SOPHEAK AND LIM SAY

* គណនីប្រាក់រៀល៖ 180 255 333

* គណនីប្រាក់ដុល្លារអាមេរិក៖ 180 255 168

ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង៖

* លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ ០១២ ៩២១ ១០៥

* លោកជំទាវ មែន នារីសោភ័គ លេខទូរស័ព្ទ៖ ០១២ ៨១០ ៨៥៤

* ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ ០១៧ ២៤៨ ៨៨៨

Thursday 20 April 2023

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បត្ដិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពី៤៨ឆ្នាំមុន នៅខណៈពេលនេះ ប្រជាពលរដ្ឋខ្មែរ ត្រូវបានគេបណ្តេញចេញពីក្រុងភ្នំពេញ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមកម្សាន្តរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ថ្មីៗនេះ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានពលរដ្ឋខ្មែរ៥ម៉ឺននាក់ បានជិះរថយន្តក្រុងសាធារណៈរបស់ សាលារាជធានីភ្នំពេញដោយ មិនគិតថ្លៃ ឱកាសបុណ្យចូលឆ្នាំថ្មី ហើយបានកសាងអនុស្សាវរីយ៍ជាមួយគ្នា ហើយសម្តេចស្វាគមន៍ប្រសិនបើមានបុរសនារី ដែលបានស្គាល់គ្នាតាមរថយន្តក្រុងពេលនោះ អញ្ជើញសម្តេច នៅពេលរៀបការ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ធ្វើជាមេដឹកនាំគេ ខ្ញុំមិនមែនចាត់ទុកប្រជាជនជាកូនជាចៅខ្ញុំនោះទេ ខ្ញុំការពារថែរក្សាពួកគេដូចជាឪពុកម្តាយរបស់ខ្ញុំ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បានសម្រេចដកចេញកាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្តរហ័ស នៅពេលដែលមានការជួបជុំផ្សេងៗហើយ បន្ទាប់ពីពុំមានអត្រាឆ្លងទាល់តែសោះ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

* សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ពលរដ្ឋតាមដានសុខភាពរបស់ខ្លួន ទោះបីជា ជំងឹកូវីដ១៩ បានថមថយ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងចំណោមវាល៣ ដែលមាននៅក្នុងពុទ្ធទំនាយ គឺកម្ពុជាយើង បានឆ្លងផុតចំនួន២ទៅហើយ ប៉ុន្តែវាលទី៣ មិនងាយនឹងឆ្លងផុតនោះទេ នោះគឺបញ្ហាសុខភាពនេះតែម្តង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ ដែលមាននគរបាល និងកងរាជអាវុធហត្ថ ដែលឈរជើងការពារ និងសម្រួលដល់ពលរដ្ឋខ្មែរកម្សាន្តសប្បាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងក៏គួរមើលឃើញអំពីវីរភាពរបស់គ្រូពេទ្យ ដែលឈរប្រចាំការងារ ក្នុងពេលដែលពលរដ្ឋលេងកម្សាន្ត នៅឱកាសបុណ្យចូលឆ្នាំផងដែរ

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្តេចធ្លាប់មានជម្លោះជាមួយ អតីតរដ្ឋមន្ត្រីការពារជាតិ ប៉ែន សុវណ្ណ ក្នុងពេលដែលសម្តេចកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ពាក់ព័ន្ធរឿងមន្ទីរពេទ្យកុមារជាតិ

* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរអំពីទំនាស់ពាក្យសម្តីជាមួយ អ៊ុនតាក់ ផងដែរ ពាក់ព័ន្ធរឿងមន្ទីរពេទ្យកុមារជាតិ

* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មានរដ្ឋមន្ត្រីខ្លះ ពេលសម្តេចបញ្ជូនសារទៅ ៧ថ្ងៃ បានឆ្លើយតប។ សម្តេច កោតសរសើរ លោក ឆាយ ថន និង លោក ឯក សំអុល ដែលជាមន្ត្រីឆ្លើយតបរហ័សជាងគេ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងការសាងសង់ផ្លូវមួយចំនួនកន្លងទៅ តម្លៃក្នុងការដោះស្រាយផលប៉ះពាល់ ចំណាយអស់ច្រើនជាងសាងសង់ទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាប៉ះពាល់ដល់ការសាងសង់ផ្លូវនេះ ដោយសារតែរាជរដ្ឋាភិបាលចិត្តទុន អនុញ្ញាតឱ្យពលរដ្ឋរស់នៅលើដីរដ្ឋ ដែលយូរៗទៅគាត់គិតថា ដីនោះជារបស់ខ្លួន

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ផ្លូវកន្លងទៅតែ៧ម៉ែត្រចាត់ទុកថាធំហើយ ប៉ុន្តែពេលនេះ ពង្រីកដល់១២ម៉ែត្រ ក៏នៅតែតូចដែរ ដោយសារតែយានយន្តធ្វើដំណើរច្រើន

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រដ្ឋមិនមែនជាប្រទេសផលិតប្រេងទេ ប៉ុន្តែរដ្ឋនឹងជួយគ្រប់គ្រង កុំឱ្យដំឡើងតម្លៃប្រេងសាំងតាមចិត្ត

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រឿងពលរដ្ឋទិញសំបុត្រចូលទស្សនាស៊ីហ្គេម ពេលនេះបានបិទបញ្ចប់ហើយ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រយៈពេល៣ខែកម្ពុជាទទួលបានចំណូលពន្ធ (គយ និងពន្ធដារ) ប្រមាណ១០០០លានដុល្លារ ខណៈរយៈពេលដូចគ្នានៃឆ្នាំមុនមានតែប្រមាណ ៩០០លានដុល្លារប៉ុណ្ណោះ

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមគ្រូពេទ្យកម្ពុជា នឹងខិតខំជួយធ្វើឱ្យវិស័យសុខាភិបាលរបស់យើង កាន់តែល្អប្រសើរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជានៅលើពិភពលោក យកថវិកាដែលចំណាយលើវិស័យយោធា មកផលិតឱសថ នោះឱសថនឹងចុះថោក ហើយពលរដ្ឋនៅលើពិភពលោក នឹងទទួលបានអត្ថប្រយោជន៍។

* សម្តេចតេជោ ហ៊ុន សែន បង្ហើបអំពីរឿងដកតំណែង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលដកកាំភ្លើងភ្ជង់គេ ហើយតុលាការមិនបានចោទប្រកាន់ និងពេលចេញទៅ ក្រឡឹងផ្ទះរបស់គេថែមទៀត។