ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

សម្តេចតេជោ ហ៊ុន សែន និងអនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន ជួបពិភាក្សាការងា

ដោយ :www.dechesbarameynews.com


(ចិន, ហៃណាន)៖ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជួបពិភាក្សាការងារទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មការយោធាមជ្ឈឹមបក្ស នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍ ហឺ វ័យទុង បានជជែកពិភាក្សាទៅលើការ​ពង្រឹងកិច្ច​សហប្រតិបត្តិការលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និង​ការដោះមីន។

សម្តេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍ អនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន បានបង្ហាញ​ការពេញ​ចិត្តចំពោះការរីកចំរើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍លើគ្រប់វិស័យរវាងកម្ពុជា និងចិន៕

No comments