ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

អភិបាលខេត្តស្វាយរៀង អនុញ្ញាតឲ្យប្រធានសមាគមសភាពាណិជ្ជកម្ម​ ហ៊ូណាន​-កម្ពុជា ជួបសម្ដែងការគួរសម និងស្វែងរកឱកាសបន្ដបណ្ដាក់វិនិយោគ

ដោយ :www.dechesbarameynews.com

    កឧត្តម ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យលោក​ លី​ ស៉ីនហ្វា​ (LI XIN HUA) ប្រធានសមាគមសភាពាណិជ្ជកម្ម ហ៊ូណាន​-កម្ពុជា និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។

លោក​ លី​ ស៉ីនហ្វា​ (LI XIN HUA) បានបញ្ជាក់​ជូនអំពីទីតាំងស្ថានភាពភូមិសាស្ត្រ​ និងសក្តានុពលសំខាន់ៗរបស់ខេត្ត​ហ៊ូណាន និងបានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត ដែលបានផ្តល់ឱកាសឲ្យប្រតិភូចុះបំពេញទស្សនៈកិច្ចសិក្សាឈ្វេងយល់អំពីតំបន់សក្កដានុពលរបស់ខេត្តស្វាយរៀង​ និងបានអនុញ្ញាតឲ្យប្រតិភូ​ចូលជួបសម្តែងការគួសម​ និងពិភាក្សាការងារពាក់ព័ន្ធ និងដៃគូវិនិយោគនានា​ ឲ្យមកបណ្តាក់ទុកបន្ថែមទៀតនៅខេត្តស្វាយរៀងនាពេលខាងមុខ។

លោកអភិបាលខេត្ត បានបញ្ជាក់ជូនពីទីតាំងភូមិសាស្ត្រ​ និងសក្កានុពលនានាដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេច​បាន ព្រមទាំងថ្លែងនូវការស្វាគមចំពោះ​ សមាគមសភាពាណិជ្ជកម្ម​ ហ៊ូណាន-កម្ពុជា ដែលបានទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនជាបន្តបន្ទាប់នៅប្រទេសកម្ពុជា​ ក៏ដូចជា​នៅខេត្តស្វាយរៀង​។ ក្នុងនាមរដ្ឋបាលខេត្ត​ សូមគាំទ្រទាំងស្រុង​ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ទន្ទឹមនេះរដ្ឋបាលខេត្តតែងតែគិតគូយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាព​ ការដោះស្រាយសំណេីសំណូមពរ​ និងបញ្ហាផ្សេងៗដែលកេីតមានឡេីងចំពោះអ្នកវិនិយោគផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៤នេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២កន្លែង កំពុងដំណើរការអាជីវកម្មរបស់ខ្លួនចំនួន៩ និងមាន រោងចក្រសហគ្រាស សរុបចំនួន២៩៧កន្លែង បង្កើតការងារជូនកម្មករ កម្មការិនី សរុបចំនួន១០៤,១៤៣នាក់ ស្រី៦០,១១២នាក់ ក្នុងនោះសហគ្រាស គ្រឹះស្ថានបើកថ្មី ចំនួន២កន្លែងផងដែរ៕

No comments