ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ដព្រះវិហារ នាំយកអំណោយមនុស្សធម៌ទៅផ្តល់​ជូនមណ្ឌលកុមារកំព្រា និងមណ្ឌលតម្បាញជនពិការ នៅក្នុងខេត្ត

ដោយ :www.dechesbarameynews.com

 ព្រះវិហារ: ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនដល់មណ្ឌលកុមារកំព្រាខេត្តព្រះវិហារ និងមណ្ឌលតម្បាញជនពិការ ដែលក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ការនាំយកអំណោយទាំងនេះ គឺធ្វើឡើង កាលពីថ្ងៃ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រាក់ សុវណ្ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ឯកឧត្ដមអភិបាលខេត្ដក៏បានផ្តាំផ្ញើសូមឱ្យថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមទប់ស្កាត់ការរីករាលមេរោគកូវីដ-១៩ ។

សូមជម្រាបជូនថា សម្ភារដែលផ្តល់ជូនរួមមាន៖ មណ្ឌលកុមារកំព្រា អង្ករ ២០០គីឡូក្រាម ត្រីខ ១កេស ទឹកស៊ីអីវ ២កេស មី ១២កេស ម៉ាស ១កេស និងថវិកាមួយចំនួន ។ ចំពោះមណ្ឌលតម្បាញសូត្រជនពិការ ចំនួន៣០នាក់ ដោយក្នុងម្នាក់ៗផ្តល់ជូនអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ ម៉ាស ៥០បន្ទះ និងថវិកាមួយចំនួន ៕ ដោយ ទិត ស្រ៊ សម្រួលផ្សាយដោយ៖ ធូ កុសល

No comments