ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ឯកឧត្តម សោម ពិសិដ្ឋ លើកឡើងថា ស្នាដៃ កេរដំណែល ដែលមនុស្សចាស់បន្សល់ទុកគឺជាមេរៀនបទ ពិសោធន៍ដ៏ល្អ សម្រាប់កូនចៅជំនាន់ក្រោយ

ដោយ :www.dechesbarameynews.com


កែប៖ ក្នុងឱកាសដឹកនាំមន្ត្រីរាជការខេត្តកែប ចុះសួរសុខទុក្ខព្រឹទ្ធាចារ្យចំនួនបីរូប គឺៈ ព្រឹទ្ធាចារ្យ អាន ហេ អតីតអភិបាលរងទីមួយក្រុងកែប , ព្រឹទ្ធាចារ្យ នេត ហួន អតីតអភិបារងទីបីក្រុងកែប , ព្រឹទ្ធាចារ្យ នុត លន អតីតប្រធានសាខាពន្ធដារក្រុងកែប នៅគេហដ្ឋានរបស់ព្រឹទ្ធាចារ្យ ទាំងបី នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ នេះ​ ឯកឧត្តម សំ​ សារីន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងឯកឧត្ដម​ សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប បានសម្តែងនូវកត្តញ្ញូតាធម៌ និងដឹងគុណចំពោះ ព្រឹទ្ធាចារ្យទាំងបីរូប ដែល បានបង្កើតធនធាន ស្នាដៃ ដ៏មានសារៈប្រយោជន៍ និងជាគម្រូដ៏ល្អ ក្នុងការផ្តល់ចំណេះដឹង ចំណេះធ្វើ មេរៀន និងបទពិសោធន៍ដឹកនាំ យ៉ាងច្រើនដល់ មន្ត្រីរាជការ និងថ្នាក់ដឹកនាំខេត្តកែប​ ក៏ដូចជា សម្រាប់មនុស្សជំនាន់ក្រោយ។ ឯកឧត្តម​ អភិបាលខេត្ត្ត​បានមានប្រសាសន៍ថា មនុស្សចាស់ ជាបណ្ណាល័យរស់ ដែលបានផ្តល់ការអប់រំ ដំបូន្មាន និងបទពិសោធន៍ល្អៗសម្រាប់យុវវ័យជំនាន់ថ្មី។ ហើយមនុស្សចាស់ ក៏ជាធនធានដ៏សំខាន់បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យបានរីកចម្រើនផងដែរ។ ឯកឧត្តមបញ្ជាក់ថា ពេលនេះជារដូវភ្ជុំបិណ្ឌ ជាប្រពៃណីដែល កូនចៅជំនាន់ក្រោយ របស់យើងផ្តោតការយកចិត្តទុក ដាក់តបស្នងសងគុណចំពោះ​ មាតាបិតា ជីដូនជីតា ក៏ដូចជាគ្រូបាធ្យាយ ហើយព្រឹទ្ធាចារ្យទាំងបី ចាត់ទុកដូច ជីដូនជីតា សម្រាប់មន្ត្រីរាជការខេត្តកែប ដែលតែងអប់រំទូន្មាន តម្រង់ទិស បង្ហាញផ្លូវ ក្នុងការអនុវត្តន៍ការងារដឹកនាំខេត្តកែប​ ឆ្ពោះទៅរកការរីកចម្រើនថែមទៀត ហើយការយកចិត្តទុកដាក់ប្រត្តិបត្តិចំពោះចាស់ព្រឹទ្ធាចារ្យ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តកែប​ នាពេលនេះ ក៏ជាគម្រូល្អមួយ សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត និងជាប្រពៃណីដ៏ផូរផង់ និងការលើកកម្ពស់សីលធម៌សង្គមយើង ឲ្យកាន់តែថ្កើងថ្កានថែមទៀត។ ក្រោយពីជូននូវវត្ថុអនុស្សាវរីយ៍​ និងថវិកាមួយចំនួន ជូនដល់ព្រឹទ្ធាចារ្យទាំងបីរូប នាឱកាសនោះ​ ឯកឧត្តម​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងឯកឧត្ដម​ អភិបាលខេត្ត ក៏បានបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោក តាមជួយផ្តល់ពរជ័យ សូមព្រឹទ្ធាទាំងបីរូប មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីជាប្រទីបបំភ្លឺផ្លូវ និងជាស្រែបុណ្យសម្រាប់កូនចៅជំនាន់ក្រោយ៕

ប្រភព៖មន្ទីរព័ត៌មានខេត្តកែប


No comments