ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ក្រសួងសេដ្ឋកិច្ច ធ្វើបទបង្ហាញអំពីគោលដៅ និងផែនការសកម្មភាពសម្រាប់ការរៀបចំផែន ការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ដោយ :www.dechesbarameynews.com


 ព្រះសីហនុ: ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១

អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើបទបង្ហាញអំពី គោល ដៅ និងផែនការសកម្មភាពសម្រាប់ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។   កិច្ចប្រជុំនេះ បានធ្វើឡើងកាលពី រសៀល ថ្ងៃសុក្រ ៨កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ និងលោក ជា កុកហុង អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងជា នាយក គម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video  Zoom Meeting ដែលមានការចូលរួមរបស់រដ្ឋបាលក្រុង ស្រុកទាំង៥ ។   

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបង្ហាញការគាំទ្រចំពោះការ រៀប ចំផែនការមេ ដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការអភិវឌ្ឍប្រកបដោយចីរភាព ពិសេសការ វិនិ យោគលើគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការរៀបចំផែនការមេ គឺជាផែន ការយុទ្ធសាស្ត្រ ដែលជាចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ គន្លឹះ សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាទីក្រុងដ៏ល្បី ប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត (Smart Technology) តំបន់ប្រកបដោយបរិស្ថានបៃតង ដែលជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បី សម្រេចគោល បំណងនេះ។ ឯកឧត្ដមបានបន្ថែមថា “យើងត្រូវរួមគ្នាបញ្ចូលកិច្ចការសំខាន់ៗដូ ចជាការវាយតម្លៃ លើ ស្ថានភាពភូមិសាស្ត្រ បង្កើតក្របខ័ណ្ឌកំណត់ទីតាំងតំបន់ និងការដាក់ចេញនូវផែនការ សកម្ម ភាព ក្នុងការអនុវត្តទៅតាមដំណាក់កាលនីមួយៗប្រកបដោយស្ថិរភាព”។

លោក ជា កុកហុង អគ្គនាយករងនៃអគ្គនាយកដ្ឋាន និងជានាយកគម្រោងនៃក្រសួង សេដ្ឋកិច្ច បានឱ្យដឹងថា គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវបាន កំណត់ ជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់ស្នាក់នៅ និងតំបន់ទេសចរណ៍ ។ល។ ដើម្បី ធ្វើឱ្យមានការទាក់ទាញបន្ថែមទៀតនូវវិនិយោគិនតាមវិស័យនីមួយៗ ដើម្បីធានា ឱ្យខេត្ត ព្រះ សីហនុ ទទួលបាននូវសក្តានុពលប្រកបដោយចីរភាពមិនមានបញ្ហាប្រឈមពីហានិភ័យ ដែល ត្រូវរៀបចំផែនការមេ កំណត់ជាតំបន់ៗ  ពិសេសការរៀបចំប្លង់ដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ដែលជាដំណើរការគាំទ្រដល់វិស័យសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀត ក្នុងការអភិវឌ្ឍ ប្រែ ក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ៕


No comments