នាយកដ្ឋាននគរបាលការពារព្រំដែនទឹក ផ្ទេរប៉ុស្ត៍នគរបាលការពារព្រំដែនទឹកកែវផុស ខេត្តកោះកុងទៅខេត្តព្រះសីហនុ
នាយកដ្ឋាននគរបាលការពារព្រំដែនទឹក ផ្ទេរប៉ុស្ត៍នគរបាលការពារព្រំដែនទឹកកែវផុស ខេត្តកោះកុងទៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញក្នុងពិធីផ្ទេរប្រគល់-ទទួល ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកកែវផុស ពីវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ប្រចាំខេត្តកោះកុង ឲ្យទៅវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ប្រធាន-អនុប្រធានអង្គភាពបង្ក្រាប មេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០-២៦៩ និងមន្ត្រីក្រោមឱវាទ៕
No comments