ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

សម្តេចតេជោ ហ៊ុន សែន ស្នើវៀតណាម ឱ្យជួយសម្របសម្រួលការអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រ ទៅកាន់សិង្ហបុរី

ដោយ :www.dechesbarameynews.com

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ នាយករដ្ឋមន្ត្រីវៀតណាម ជួយសម្របសម្រួលដល់ការអូសខ្សែបញ្ជូនអគ្គិនីក្រោមបាតសមុត្រ ទៅកាន់ប្រទេសសិង្ហបុរី នៅពេលខាងមុខ។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចជួបពិភាក្សាជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម អំឡុងពេលទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី នារសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជា ហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី ដោយថ្មីៗនេះ ដើម្បីទទួលបានកិច្ចការងារនេះជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំ នាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។

តបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន, លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា លោកបានទទួលនូវព័ត៌មាននេះហើយ លោកនឹងបញ្ជូនទៅឲ្យក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ។

នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានឆ្លៀតថ្លែងកោតសរសើរចំពោះការបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យនិងអស្ចារ្យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណចំពោះការកោតសរសើរ ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម។

នាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាម ក៏បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម នាពេលខាងមុខផងដែរ៕









No comments