សម្តេចតេជោ ហ៊ុន សែន ណែនាំរាជរដ្ឋាភិបាលអាណត្តិថ្មី ឱ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀន
(ភ្នំពេញ)៖ ក្នុងជំនួបរវាងសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និងរាជរដ្ឋាភិបាលអាណត្តិថ្មីនៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមកម្ពុជា។
ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំង និងបង្ក្រាបលើការជួញដូរគ្រឿងញៀន។
ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀនឱ្យមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិតឱ្យធ្វើកំណែទម្រង់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា បើការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ទទួលបានជោគជ័យ វាគឺជាសមិទ្ធផលដ៏ធំមួយឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី៕
#Hunmanet #Cambodia 🇰🇭
No comments