ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបពិភាក្សាការងារជាមួយអភិបាលក្រុង Kempten និងដឹកនាំគណៈប្រតិភូស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការគ្រប់គ្រងទីក្រុង

ដោយ :www.dechesbarameynews.com

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបពិភាក្សាការងារជាមួយអភិបាលក្រុង Kempten និងដឹកនាំគណៈប្រតិភូស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការគ្រប់គ្រងទីក្រុង


អាល្លឺម៉ង់ ៖ ផ្ដើមដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលរសៀលនៅមាតុប្រទេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ជួបពិភាក្សាការងារជាមួយឯកឧត្តម Tomas Kiechle អភិបាលក្រុង Kempten។កិច្ចពិភាក្សា បានរៀបចំឡើងនៅសាលប្រជុំនៃសាលាក្រុង Kempten ដោយមានការចូលរួមពីលោកបណ្ឌិត Richard Schiebl ប្រធានស្ថាប័នជំនាញអាល្លឺម៉ង់ និងមន្រ្តីជាន់ខ្ពស់សាលាក្រុង Kempten មួយចំនួនទៀត។ កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញពីភាគីអាល្លឺម៉ង់លើប្រធានបទស្ដីពី «ភាពខុសគ្នានៃរដ្ឋាភិបាលក្នុងស្រុកស្វីស និងអាល្លឺម៉ង់»។ ក្នុងបទបង្ហាញលើប្រធានបទស្ដីពី ភាពខុសគ្នានៃរដ្ឋាភិបាលក្នុងស្រុកស្វីស និងអាល្លឺម៉ង់ ឯកឧត្តមអភិបាលក្រុង និងលោកបណ្ឌិត ដោយមានការចូលរួមពីអ្នកជំនាញខាងវិមជ្ឈការនិងអភិបាលកិច្ចមូលដ្ឋានផង បានគូសបញ្ជាក់ជូនឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូកម្ពុជា អំពីកម្រិតរដ្ឋបាលខុសៗគ្នា គោលការណ៍នៃក្របខណ្ឌសហប្រតិបត្តិការរបស់សហព័ន្ធ ទិដ្ឋភាពរួមនៃប្រព័ន្ធរដ្ឋបាលមូលដ្ឋាននៅអាល្លឺម៉ង់ និងគោលការណ៍ណែនាំស្តីពីច្បាប់រដ្ឋ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី អមដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសតម្កល់នៅសាលាក្រុង Kempten ព្រមទាំងថតរូប និងផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជាមួយភាគីអាល្លឺម៉ង់ មុននឹងបន្តទស្សនកិច្ចមន្ទីរពិសោធន៍ នៃអនាគត (Future Lab) និងស្តាប់បទបង្ហាញស្តីពី «យុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ នៃក្រុង Kempten»។ នៅពេលធ្វើបទបង្ហាញពាក់ព័ន្ធនឹងយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ នៃក្រុង Kempten លោកបណ្ឌិត Richard Schiebl និងលោក Andreas Ellinger មន្ត្រីជំនាញផ្នែករដ្ឋាភិបាលអេឡិចត្រូនិក ដែលក៏មានបទពិសោធន៍ផ្នែកសិក្សាស្រាវជ្រាវជាច្រើនឆ្នាំអំពីទីក្រុងឆ្លាត បានចែលរំលែកអំពីគោលបំណង នៃការរៀបចំមន្ទីរពិសោធន៍នៃអនាគត ភ្ជាប់នឹងលក្ខណៈពិសេស ក៏ដូចជាដំណើរការប្រព្រឹត្តទៅនៃការរៀបចំទីក្រុងដោយភ្ជាប់នឹងបច្ចេកវិទ្យាឌីជីថល។ សូមបញ្ជាក់ថាទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំគណៈកម្មាធិការ និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំជាស្ត្រី នៃរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនទៀត៕AAA


No comments