ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

អភិបាលខេត្ដព្រះវិហារ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​កម្លាំងទាំងបីប្រភេទក្នុងខេត្ត

ដោយ :www.dechesbarameynews.com

 ខេត្តព្រះវិហារ: ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១

រដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ដព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដព្រះវិហារបានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ស្នងការ ស្នងការរង នាយ នាយរង នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មេបញ្ជាការ មេបញ្ជាការរង នាយអាវុធហត្ថ នាយរងអាវុធហត្ថ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិ។ ពិធីសំណេះសំណាលនេះ បានធ្វើឡើង កាលពីថ្ងៃ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១។

ឯកឧត្ដម ប្រាក់ សុវណ្ណ បានកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំពុះពារជម្នះនូវរាល់ឧបសគ្គរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលគួរឱ្យកត់សម្គាល់ និងសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន ជាពិសេសបានធ្វើឱ្យប្រទេសមានសុខសន្តិភាព។ ឯកឧត្តមអភិបាលខេត្ដក៏បានអំពាវនាវដល់កម្លាំងទាំងបីប្រភេទ ត្រូវអនុវត្តន៍អនុសាសន៍របស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ព្រមទាំងគោលការណ៍ណែនាំនានា របស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

ឯកឧត្ដមក៏បាននាំយកអំណោយជាសម្ភារ និងថវិកាមួយចំនួន ដោយក្នុងមួយអង្គភាពទទួលបានរួមមាន ទឹកក្រូច ១០ កេស ទឹកសុទ្ធ ២០កេស មី ២១កេស អង្ករ ៨បេ អាល់កុល ៣០លីត្រ ម៉ាស ១កេសធំ ថវិកាចំនួន ២ ០០០ ០០០ រៀល៕ដោយ ទិត ស្រ៊ សម្រួលផ្សាយដោយ៖ ធូ កុសល


No comments