កីឡាការិនីពិការរបស់ម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយមាសពីរគ្រឿងនៅព្រឹកថ្ងៃនេះ ក្នុងវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11 និង ១ ៥០០ម៉ែត្រ T46
ភ្នំពេញ: ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ កីឡាការិនីអត្តពលកម្មរបស់ម្ចាស់ផ្ទះកម្ពុជា យិន សូត បានឈ្នះមេដាយមាស ក្នុងប្រភេទវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11 នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃដដែលនេះ កីឡាការិនីអត្តពលកម្ម ងួន រតនា ក៏បានឈ្នះមេដាយមាសផងដែរ ក្នុងប្រភេទវិញ្ញាសារត់ចម្ងាយ ១ ៥០០ម៉ែត្រ T46។រូបថត៖ ឡាញ់ វិសាល
No comments