ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

សម្តេច ម៉ែន សំអន និងសម្តេច ឃួន សុដារី អញ្ជើញប្រកាសតែងតាំងលោក គង់ សោភ័ណ្ឌ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ជំនួសលោក ម៉ៅ ភិរុណ

ដោយ :www.dechesbarameynews.com

 សម្តេច ម៉ែន សំអន និងសម្តេច ឃួន សុដារី អញ្ជើញប្រកាសតែងតាំងលោក គង់ សោភ័ណ្ឌ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ជំនួសលោក ម៉ៅ ភិរុណ

(កណ្ដាល)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកសតែងតាំងលោក គង់ សោភ័ណ្ឌ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ជំនួសលោក ម៉ៅ ភិរុណ ដែលជាប់ជាសមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកណ្ដាល។

នាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអបអរសាទរចំពោះលោក គង់ សោភ័ណ្ឌ ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងបានកោតសរសើរលោកបណ្ឌិត ម៉ៅ ភិរុណ ដែលបានដឹកនាំសម្រចបាននូវសមិទ្ធផលនានាជាច្រើនក្នុងអាណត្តិរបស់ខ្លួន ដែលជាគំរូវីរភាព ឆ្លុះបញ្ចាំងពីការខិតខំយកអស់ប្រាជ្ញាស្មារតីប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការប្រមូលផ្ដុំកម្លាំង សាមគ្គីភាពឯកភាព ផ្ទៃក្នុងគណបក្ស និងបង្ហាញពីសាមគ្គីភាពកិច្ចសហការ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ បង្កបានជាកម្លាំងសរុប និងមធ្យោបាយសរុប សម្រេចបានគ្រប់ភារកិច្ច ដែលគណបក្សថ្នាក់លើប្រគល់ជូន ហើយនេះក៏ជាបទពិសោធន៍ និងជាគំរូវីរភាពសម្រាប់អ្នកបន្តវេនដឹកនាំគណបក្សគ្រប់ថ្នាក់ពិចារណា រៀនសូត្រ និងបន្តប្រពៃណីដ៏ល្អនេះ ដើម្បីធ្វើឱ្យការដឹកនាំគណបក្សមានការរីកចម្រើនជាបន្តបន្ទាប់នាពេលអនាគត។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពោពេញដោយថាមពល សមត្ថភាព ចំណេះដឹង ការអប់រំជ្រៅជ្រះ និងមានឆន្ទៈតាំងចិត្តខ្ពស់ បាននឹងកំពុងចាប់ផ្ដើមចេញដំណើរ ដឹកនាំនាវាកម្ពុជា ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការបន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលទទួលបានសមិទ្ធិផលដ៏ធំធេង ក្នុងប្រវត្តិសាស្ត្រ និងបានបន្តចាប់ផ្ដើមអនុវត្តនូវយុទ្ធសាស្ត្របច្ចុកោណ ដំណាក់កាលទី១ ដើម្បីសម្រេចឱ្យបានស្របតាមការវិវត្តរបស់ពិភពលោកបច្ចុប្បន្ន នៃការរីកចម្រើន បច្ចេកវិទ្យាឌីជីថល ដែលជាគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការកសាងប្រទេសចាប់ពីឆ្នាំ ២០២៣-២០២៨ បានដាក់ចេញក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣កន្លងទៅ។

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នេះមានបេសកកម្មជាប្រវត្តិសាស្ត្រចម្បងចំនួនពីរគឺ៖

*ទី១៖ រក្សា និងថែបំប៉ន សុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលនការ នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។

*ទី២៖ កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍ ប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០, ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យទាំង៥ ពោលគឺ៖ ភាពធន់នៃវិស័យសាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់ នៃវិស័យហិរញ្ញវត្ថុ, ភាពធន់ នៃវិស័យមូលធនមនុស្ស និងសង្គម ភាពធន់ នៃវិស័យបរិស្ថាន និងក្នុងការឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ជំរុញអនុវត្តឱ្យបានម៉ឹងម៉ាត់នូវលក្ខន្តិកៈរបស់គណបក្ស កម្មវិធីនយោបាយរបស់គណបក្សសម្រាប់កសាងមាតុភូមិកម្ពុជា ឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៨ ដែលនឹងប្រែក្លាយទៅជាកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៃរដ្ឋសភា នីតិកាលទី៧ ដើម្បីបន្តអភិវឌ្ឍខេត្តកណ្តាលឱ្យកាន់តែរីកចម្រើនជានិរន្តតទៅ។ ពង្រឹងរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ និងកសាងសមាជិកគណបក្ស ការងារត្រួតពិនិត្យ, ការងារឃោសនាអប់រំ និង បណ្តុះបណ្តាល ,ការងារគ្រប់គ្រងហិរញ្ញវត្ថុគណបក្ស និងការងារបោះឆ្នោត។ បង្កើនការអប់រំប្រជាពលរដ្ឋ និងសមាជិកបក្សឱ្យកាន់តែជ្រួតជ្រាប អំពីសមិទ្ធផលដ៏ធំធេង ដែលគណបក្ស និងរាជរដ្ឋាភិបាល សម្រេចបានជូនជាតិ អំពីតួនាទីស្នូលរបស់គណបក្ស និងជំហរឹងមាំក្នុងការពង្រឹង សាមគ្គីភាពជាតិ,ថែរក្សាសន្តិភាព, ការពារឯករាជ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ពង្រឹងយន្តការឃោសនារបស់គណបក្ស តាមប្រព័ន្ធព័ត៌មានសង្គម វាយបកចំពោះឧបាយកលរបស់ ក្រុមប្រឆាំង និងពួកអគតិ ដែលបាននឹងកំពុងបំពុលបរិយាកាសសង្គម៕

No comments