ឯកឧត្តម ឌិត ទីណា ជំរុញមន្ត្រីកសិកម្មត្រូវចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីយល់ពីកសិករ ដឹងពីបញ្ហា ប្រឈម និងតម្រូវការពិតរបស់ពួកគាត់
ឯកឧត្តម ឌិត ទីណា ជំរុញមន្ត្រីកសិកម្មត្រូវចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីយល់ពីកសិករ ដឹងពីបញ្ហា ប្រឈម និងតម្រូវការពិតរបស់ពួកគាត់
បន្ទាយមានជ័យ :ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ឌិត ទីណា បានក្រើនរម្លឹកដល់មន្ត្រីកសិកម្មគ្រប់ជាន់ថ្នាក់ ត្រូវតែចុះដល់មូលដ្ឋានផ្ទាល់ដើម្បី យល់ពីកសិករដឹងពីបញ្ហាប្រឈម និងតម្រូវរបស់ពួកគាត់នោះ។
ប្រសាសន៍លើកឡើងបែបនេះរបស់ឯកឧត្តម ឌិត ទីណា បានធ្វើឡើងនៅក្នុងដំណើរបេសក កម្ម ចុះតាមមូលដ្ឋាន និងជួបជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ នៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តមបន្ថែមទៀតថា លើសពីនេះទៀត ត្រូវការពារធនធានធម្មជាតិឱ្យមាននិរន្តរភាព តាម រយៈវិធានការបង្ការ និងទប់ស្កាត់បទល្មើសជលផល ព្រៃឈើ និងការទន្ទ្រានដីព្រៃឈើឱ្យបានល្អ និង ត្រូវអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ក្នុងដំណើរបេសកកម្មនៅខេត្តបន្ទាយមានជ័យនេះ ក្រៅពីជួបសំណេះសំណា លជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរកសិកម្មខេត្ត ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូក៏បានអញ្ជើញចុះ មើលការបង្កបង្កើនផលស្រូវ ព្រមទាំងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិក ដែល កំពុងប្រមូលផលស្រូវ នៅក្នុងភូមិសាស្រ្តស្រុកភ្នំស្រុក។ ចុះពិនិត្យមើលនៅតាមបន្ទាត់ព្រំដែន ច្រកទ្វារ តំបន់បឹងត្រកួន និងច្រកស្ទឹងបត់ ដោយផ្តោតសំខាន់លើប៉ូលសេដ្ឋកិច្ចទី៤ ផ្លូវចេញ-ចូលតាមព្រំដែន ដោយក្នុងនោះមានខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ពោធិ៍សាត់, និងខេត្តប៉ៃលិន ។ ជាពិសស ពិនិត្យលើការនាំចេញចូលផលិតផលកសិកម្ម នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕ដោយឈុន សារ៉ាត, សម្រួលផ្សាយ៖ កន ចំណាន
No comments