ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ សម្ភារៈបច្ចេកទេស យុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ដោយ :www.dechesbarameynews.com

 ក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ សម្ភារៈបច្ចេកទេស យុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ )៖ នៅព្រឹកថ្ងៃអាទិត្យ ៥ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤  ក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ស៊ុំ គឹមហ៊ួ ស្នងការរងហិរញ្ញកិច្ច និងភស្ភុភារ រួមក្រុមការងារ បានចុះធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ សម្ភារៈបច្ចេកទេស យុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

កិច្ច​ប្រជុំ​នេះមានការចូលរួមពី លោកឧត្តមសេនីត្រី វ៉ាត ចន្ថា ស្នងការរង តំណាងឱ្យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក​ ឧត្តមសេនីយ៍ត្រី ស្នងការរង លោកនាយការិយាល័យ នាយរង​ការិយាល័យ   អធិការនគរបាលក្រុងស្រុក ទាំង ៩ក្រុង-ស្រុក ។

លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា បានជួបសំណេះសំណាល និងទទួលស្វាគមន៍ក្រុមការងារ និងរាយការណ៍ជូនពី បញ្ជីសារពើភណ្ឌ សម្ភារៈបច្ចេកទេស យុទ្ធោបករណ៍ របស់ស្នងការដ្ឋាននគរបាលខេត្ត រួមអធិការនគរបាលក្រុងស្រុកទាំង៩ ។

លោកឧត្តមសេនីយ៍ទោ ស៊ុំ គឹមហ៊ួ ស្នងការរងហិរញ្ញកិច្ច និងភស្ភុភារ បានលើកឡើងថា ៖ យោងលិខិតបង្គាប់ការលេខ ០១៨លបក ដែលចេញដោយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់តាំងក្រុមការងាររបស់លោក ចុះធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ សម្ភារៈបច្ចេកទេស យុទ្ធោបករណ៍ នៅតាមរាជធានីខេត្ត ។ថ្ងៃនេះក្រុមការងារបានចុះ ធ្វើកិច្ចការនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លើកិច្ចការ ៖១-ត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌមធ្យោបាយសម្ភារៈបច្ចេកទេសនិងយុទ្ធោបករណ៍របស់អង្គភាព ២-សិក្សាអំពីតម្រូវការ នឹងផ្ដើមស្នើបំពាក់មធ្យោបាយ សម្ភារៈបច្ចេកទេស យទ្ធោបករណ៍ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការ ។ ៣-របាយការណ៍បូកសរុបលទ្ធផលបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌមធ្យោបាយ សម្ភារៈបច្ចេកទេស យុទ្ធោបករណ៍៕


No comments