ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ក្រសួងព័ត៌មាន ក្រុមហ៊ុន One Road Group និងមូលនិធិសប្បុរសធម៌ វ័នរ៉ូដ នៃប្រទេសចិន រួមគ្នាធ្វើសកម្មភាពមនុស្សធម៌

ដោយ :www.dechesbarameynews.com

 

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សហការជាមួយ ក្រុមហ៊ុន One Road Group និងមូលនិធិសប្បុរសធម៌ វ័នរ៉ូដ នៃប្រទេសចិន ដើម្បីរួមគ្នាធ្វើសកម្មភាពមនុស្សធម៍តាមរយៈការចែកកាតាប និងសម្ភារៈសិក្សាជូនដល់សិស្សដែលខ្វះខាត, ពិនិត្យព្យាបាលជំងឺ និងចែកវែនតាម្ញូបជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តក្រចេះ ដោយឥតគិតថ្លៃ។

ជាមួយនេះដែរ ក្រសួងព័ត៌មាន និង ក្រុមហ៊ុន One Road Group ត្រៀមរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាល់មិត្តភាពនៅខេត្តក្រចេះ ក្នុងគោលបំណងដើម្បីឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន មកលេងកីឡាដើម្បីមានសុខល្អ តាមរយៈទិសស្លោក «ប្រជាជនម្នាក់ កីឡាមួយមុខ» និង «លេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន»។

កិច្ចសហការក្នុងភាពជាដៃគូរសម្រាប់សកម្មភាពមនុស្សធម៍ និងការលេងកីឡាឃ្លាតឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនរបស់យុវជននេះ បានធ្វើឡើងក្នុងឱកាស រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលពិភាក្សាការងារជាមួយ លោក Kevin Lou នាយកប្រតិបត្តិ និងជាស្ថានិកក្រុមហ៊ុន One Road Group ព្រមទាំងជាប្រធានមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ប្រទេសចិន នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជម្រាបជូនពីគម្រោងក្នុងការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់យុវជនក្នុងខេត្តក្រចេះ ក្នុងគោលបំណងលើកតម្កើងវិស័យកីឡាឱ្យរីកចម្រើន បណ្ដុះស្មារតីជំរុញចលនាមហាជនទូទៅឱ្យលេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន និងលេងកីឡាដើម្បីសុខភាព។

លោក នេត្រ ភក្ត្រា ក៏បានជម្រាបជូនពីគម្រោងចុះធ្វើការពិនិត្យព្យាបាល និងថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានខេត្តក្រចេះ និងពិនិត្យភ្នែកដើម្បីចែកជូនវៀនតាម្ញូប ផងដែរ ។

នៅក្នុងឱកាសនេះដែរ លោក នេត្រ ភក្ត្រា បានសំដែងនូវការអរគុណដល់ ក្រុមហ៊ុន Great Wall Motor (GWM) លក់រថយន្តរបស់ប្រទេសចិន និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដែលបានផ្តល់កាតាប កូនសិស្សចំនួនជាង ១ ០០០ និងសម្ភារៈសិក្សា ដើម្បីចែកជូនដល់កូនៗរបស់មន្ត្រីរាជការក្រសួងព័ត៌មាន កាលថ្ងៃទិវាកុមារអន្តរជាតិ១ មិថុនា កន្លងទៅនេះ ហើយសម្ភារៈដែលនៅសល់ នឹងយកទៅចែកដល់សិស្សានុសិស្សមានការខ្វះខាតនៅមូលដ្ឋានខេត្តក្រចេះ។

លោក Kevin Lou បានបញ្ជាក់ជូនពីជំហរក្នុងការធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីធ្វើសកម្មភាពមនុស្សធម៍នានា ដែលក្រសួងបានធ្វើកន្លងមក និងទិសដៅបន្តទៅមុខទៀត៕


No comments